Wednesday, December 1, 2010

ខ្មែរនៅរដ្ឋអាឡាបាម៉ា និងរដ្ឋមូនីសូតា រៃអង្គាសប្រាក់ផ្ញើជូនជនរងគ្រោះ នៅស្ពានកោះពេជ្រ

លោក លោកស្រី និងមិត្តអ្នកស្តាប់ ជាទីគោរព ព្រឹត្តិការណ៍ដ៏សែនរន្ធត់នៅស្ពាន កោះពេជ្រ បានប្រហារជីវិតប្រជាពលរដ្ឋខ្មែរ ជាង៣០០ នាក់ កាលពីថ្ងៃទី២២ វិច្ឆិកា កន្លងទៅថ្មីៗនេះ បានធ្វើឱ្យបងប្អូនខ្មែរ និងខ្មែរក្រោម នៅនាយ សមុទ្រ រៀបចំពិធីបង្សុកូលឧទ្ទិស កុសល ជូនដល់វិញ្ញាណក្ខ័ន្ធសព នៃប្រជាពលរដ្ឋ ខ្មែរជាហូរហែរ ដើម្បីសម្តែងនូវភាពក្រៀមក្រំ និងចូលរួមរំលែកមរណៈទុក្ខ ជាមួយ នឹងក្រុម គ្រួសារជនរងគ្រោះទាំងអស់ ជាពិសេស ទៀតនោះ បងប្អូនជនរួមជាតិទាំងនៅក្នុងនិងក្រៅប្រទេស បានរៃអង្គាសប្រាក់មួយចំនួន យកទៅជូនដល់ ក្រុមគ្រួសារជនរងគ្រោះនោះផងដែរ…..

ចុចស្តាប់ជាសំឡេង

Texte alternatif

ដោយឡែកកាលពីថ្ងៃអាទិត្យទី ២៨ វិច្ឆិកា កន្លងទៅថ្មីៗនេះ ព្រះសង្ឃនិងគណៈកម្មការ និងអាចារ្យ រួមទាំងពុទ្ធបរិស័ទ នៃវត្តវេឡុវ័ន រដ្ឋអាឡាបាម៉ា និងវត្តមុនីសូតារាម រដ្ឋមូនីសូតា សហរដ្ឋអាមេរិក បានធ្វើការ រៃអង្គាសប្រាក់ពីបងប្អូនសប្បុរសជន បានថវិកាសរុប ចំនួន៥០០០ដុល្លារ ដើម្បីយកទៅ ចែកជូនដល់ដៃ ជនរងគ្រោះផ្ទាល់នៅប្រទេសកម្ពុជា។
ចំណែកថវិកាសរុបទាំងពីរវត្ត គឺវត្តវេឡុវ័ន្ត បានចំនួន១០០០ដុល្លារ និងវត្តមុនីសូតា រាម ចំនួន៤០០០ដុល្លារ សរុបថវិកាទាំងអស់ ចំនួន៥០០០ដុល្លារ គណៈកម្មការចាត់តាំង បានផ្ញើតាមរយៈព្រះតេជគុណ ឡុង ប៊ុនរ៉េត នៅទីក្រុងភ្នំពេញ និមន្តចុះទៅចែកផ្ទាល់ ដៃជនរងគ្រោះតែម្តង នៅតាមគេហដ្ឋាន និងតាមតាមបណ្តាខែត្រ មួយចំនួន ដែលផ្ទះក្រីក្របំផុត។

0 comments:

Post a Comment